លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦

 

នារសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សម្រាប់ត្រៀមលក្ខណៈអនុវត្តលើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខ៖ ១. ពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦, ២. ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦, ៣. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវបេសកកម្មចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិទាំងនេះប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបិទការប្រកួត Korean Ambassador’s Cup Taekwondo Competition 2026 ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ រួមជាមួយ ឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ១៦:០០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សេចក្ដីជូនដំណឹង   ស្ដីពី លទ្ធផលបេក្ខជនគ្រប់លក្ខណសម្បត្តិ ជាប់ជាស្ថាពរជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ (រាជធានីភ្នំពេញ)  សូមអញ្ជើញបេក្ខជនមកពិនិត្យឈ្មោះ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។

សេចក្ដីជូនដំណឹង

ស្ដីពី លទ្ធផលបេក្ខជនគ្រប់លក្ខណសម្បត្តិ ជាប់ជាស្ថាពរជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ (រាជធានីភ្នំពេញ)

សូមអញ្ជើញបេក្ខជនមកពិនិត្យឈ្មោះ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។

 

នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ។ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបានកម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ កម្មវិធីនេះមានការហាត់ប្រាណជាច្រើនប្រភេទ រួមមាន Functional Training, Advanced Training និង Hyrox Workout ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន និងសមត្ថភាពរាងកាយឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ការរៀបចំកម្មវិធីហាត់កីឡារួមគ្នា ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ និងការថែរក្សាសុខភាព។ កងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងបន្តរៀបចំសកម្មភាពហាត់កីឡានេះជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

 

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍៨០ មួយក្រុមនាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមរបស់អតីតសិស្សជំនាន់ទសវត្សរ៍៨០ សរុបចំនួន ២០លានរៀលរួមនឹង ភេសជ្ជៈចម្រុះ ០៩កេស យកទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍៨០ ដែលបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បន្ទាប់ពីជំងឺប្រចាំកាយទឹកនោមផ្អែមធ្វើទុក្ខខ្លាំង ដោយក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងខាងស្តាំរបស់លោកគ្រូម្ខាងទៀត បន្ទាប់ពីលោកគ្រូធ្លាប់បានកាត់ជើងឆ្វេងម្តងមកហើយកាលពីឆ្នាំ២០២៣។

គួររំលឹកថា លោកគ្រូ ជា សែ ធ្លាប់បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួន ០២លើក គឺ នៅខែសីហា ឆ្នាំ២០១៨ និងខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបានអតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍៨០រួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន តាមលទ្ធភាពបានលើកទី១ ថវិកាសរុបជាង ៧,០០០ដុល្លារ និងលើកទី២ ថវិកាសរុបជាង ៨,០០០ដុល្លារ ប្រគល់ជូនលោកគ្រូ ជា សែ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកគ្រូជាបន្តបន្ទាប់ផងដែរ។

ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “៕

 

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ (ជនជាតិចិន០២នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖

ករណីទី១៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០២និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីលួចកាត់ខ្សែភ្លើង បង្កឡើងដោយក្រុមជនសង្ស័យមេក្រុមបានធ្វើសកម្មភាពកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅចំណុច KTV មហាតាន់ ស្ថិតនៅផ្លូវ សប៊ិត ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលទទួលព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ភ្លាមៗ រួមមាន៖ 1/ឈ្មោះ HU XING BING ភេទប្រុស ជនជាតិចិន, 2/ឈ្មោះ SIANG XIA DAN ភេទប្រុស ជនជាតិចិន ព្រមទាំងចាប់យកវត្ថុតាមមួយចំនួនទៀត បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ករណីទី២ ៖ កាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មានមេការស្ថានីយ៍ឥន្ធនៈបានប្តឹងទៅលើបុគ្គលិកដឹកហ្គាសដាក់ឲ្យអតិថិជនបានធ្វើការលួច (ហ្គាស) នៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈ យីហោ លឹម ឡុង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានបណ្តឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយមេការស្ថានីយ៍ឥន្ធនៈខាងលើធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សៀងហន់ ភេទប្រុស អាយុ៣៤ឆ្នាំ។ បន្ទាប់មក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆាយ លីហេង ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តអំពើទទួលផល ចោរកម្ម ដោយបានទទួលទិញហ្គាសពីជនសង្ស័យ សូ សៀងហន់ បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦។

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២  ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។